ការធ្វើសុន្ទរកថា

Down below is a formal speech in Khmer, explaining the benefit of the Cambodia Wild Life book, which was written by a group of 13 students from the Liger Leadership Academy. 

The first part with all the bullet points, is about addressing the audience from the highest rank, king to normal citizens.

ការធ្វើសុន្ទរកថាៈ Formal speech

  • ជាបឋមនាងខ្ញុំម្ចាស់សូមឱនកាយក្រាបថ្វាយបង្គំ ព្រះសង្ឃរាជទាំងពីរខណៈ ព្រះថេរានុថេរៈ គ្រប់ ព្រះអង្គជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត។
  • នាងខ្ញុំម្ចាស់សូមក្រាបថ្វាយព្រះបង្គំ ព្រះករុណាព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការដ៏ខ្ពង់ខ្ពស់ក្រៃលែង។
  • នាងខ្ញុំសូមថ្លែងការគោរព សម្តេចអគ្គមហាសេនាបតីតេយជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព ព្រមជាមួយលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៉ុនរានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជាទីគោរព។
  • សូមគោរពឯកអគ្គរាជទូត រដ្ឋទូត ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោកឧកញ្ញា លោក​ លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិនិងអន្តរជាតិជាទីគោរព។
  • សូស្ដីទៅដល់សិស្សានុសិស្ស បងប្អូនប្រុសស្រី ជាទីរាប់អាន។

 

ថ្ងៃនេះជាថ្ងៃដ៏មហានក្ខក្តឬក្សដ៏ឧត្តុងឧត្តមដែលនាងខ្ញុំម្ចាស់ នាងខ្ញុំ តំណាងឲ្យសិស្សានុសិស្សនៃសាលា អន្តរជាតិឡៃហ្គ័រ មានកិត្តយសដ៏ខ្ពង់ខ្ពស់បំផុត ដែលមានឱកាសក្នុងការថ្លែងសុន្ទកថានៅក្នុងអង្គពិធីនេះ។​ សូមស្វាគមន៍អង្គវេធិកាទាំងមូល​ ដែលបានអញ្ជើញចូលរួមយ៉ាងអធិកអធម ក្នុងពិធីធ្វើសុន្ទរកថា

អំពី ការផ្សព្វផ្សាយសៀវភៅ សត្វព្រៃនៃប្រទេសកម្ពុជាដែលបានតាក់តែងឡើង ដោយសិស្សានុសិស្ស នៃសាលាអន្តជាតិឡៃហ្គ័រ។

ក្នុងនាមនាងខ្ញុំម្ចាស់ នាងខ្ញុំតំណាងឲ្យសិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រ សូមថ្លែងអំណ គុណចំពោះព្រះវត្តមាន របស់ព្រះសង្ឃរាជទាំងពីរខណៈ ព្រះថេរានុថេរៈ ព្រះករុណាព្រះបាទនរោត្តមសីហមុនី និងវត្តមាន របស់សម្តេចអគ្គមហាសេនាបតីតេយជោហ៊ុនសែន ព្រមជាមួយជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៉ុនរានី ហ៊ុន សែន និងអង្គវេធិកាទាំងមូល ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ មកចូលរួមសន្និបាទនេះ។

ថ្ងៃនេះជាថ្ងៃដ៏មហាប្រសើរក្រៃលែង ដែលនាងខ្ញុំម្ចាស់ នាងខ្ញុំ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ មក រាយការណ៍ជូនអង្គវេធិកាទាំងមូលអំពីការរៀបរៀងចងក្រង ផ្សព្វផ្សាយនិងចែកចាយសៀវភៅ សត្វព្រៃនៃ​ប្រទេសកម្ពុជា ដែលរៀបចំឡើងជាពីរភាសា អង់គ្លេស និងខ្មែរ ចំនួន១៥០ក្បាល ដែលនិពន្ធ និងចងក្រងដោយសិស្សានុសិស្ស នៃសាលាអន្តរជាតិ ឡៃហ្គ័រ។

នាងខ្ញុំម្ចាស់ នាងខ្ញុំសូមធ្វើការកោតសរសើរទៅដល់សិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រ ដែលបាន

លះបង់ពេលវេលា និងដាក់ចិត្តដាក់កាយក្នុងការសរសេរសៀវភៅ គូររូបភាព ព្រមទាំងធ្វើការសិក្សា ស្រាវជ្រាវ ដោយខ្លួនឯង អំពីសត្វព្រៃនិងប្រព័ន្ធអេកូឡូសីុនៅប្រទេសកម្ពុជា។ សៀវភៅនេះ​​មានសារៈសំខាន់ក្នុង ការជួយឲ្យ ប្រជាជនកម្ពុជា ភ្ញៀវទេសចរ ជាពិសេស សិស្សានុសិស្សនិង បុត្រធីតាជំនាន់ក្រោយ ឲ្យយល់ដឹងអំពី សត្វព្រៃនៃ ប្រទេសកម្ពុជា។ នេះគឺជាសៀវភៅមួយ យ៉ាង សំខាន់សម្រាប់ជាកម្រងបន្សល់ ទុកឲ្យអ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និសិត្ស សិស្សានុសិស្ស រួមជាមួយ សាធារណជនទូទៅក្នុងគោលបំណងដើម្បីពង្រីកចំណេះដឹងទាក់ទងនឹង

ការអភិវឌ្ឍន៍ ផ្នែកវិស័យព្រៃឈើ និងជួយការពារសត្វព្រៃដែលកំពុងតែរងគ្រោះថ្នាក់។​ វាជាសមិទ្ធិផលដ៏កម្រ រកបានមួយ ដែលមានអត្ថន័យ ទាក់ទងនឹងសម្បិត្តធម្មជាតិហើយក៏ជាសៀវភៅសត្វព្រៃដំបូងបំផុតដែលបង្កើត

ឡើងដោយ កុមារាកុមារីកម្ពុជាផ្ទាល់។

ដើម្បីបង្កើតបាននូវសៀវភៅមួយនេះ សិស្សានុសិស្សនៃសាលាអន្តជាតិឡៃហ្គ័រ បានប្រឈមទៅនឹង ដំណាក់កាលចំនួនបីជាអាទិ៍៖​

ទីមួយការស្រាវជ្រាវ​ និង សរសេរជាភាសាអង់គ្លេស

ទីពីរបកប្រែព័ត៌មានភាសាអង់គ្លេសមកភាសាខ្មែរ

និងចុងក្រោយគូគំនូរសត្វដេីម្បីដាក់ក្នុងសៀវភៅ។

ការស្រាវជ្រាវព័ត‌៌មាន គឺការស្វែងយល់លំអិតអំពីសត្វព្រៃនិងទីជម្រករបស់ពួកវា។​ នៅក្នុង នោះដែរ សិស្សានុសិស្សបាន សម្ភាសន៍អ្នកវិទ្យាសាស្តផ្នែកសត្វព្រៃជាច្រើន និងធ្វើការស្រាវជ្រាវតាមប្រព័ន្ធ​អីុនធើណេត ដើម្បីបញ្ជាក់ថាព័ត‌៌មានដែលបានបញ្ជូលនៅក្នុងសៀវភៅ មានប្រភពព័ត‌៌មានច្បាស់លាស់។ លើសពីទៅទៀត ក្នុងការស្វែងរកព័ត‌៌មាននេះដែរ សិស្សានុសិស្សទាំង១៣នាក់បាន​ចុះធើ្វទស្សនៈកិច្ចសិក្សាផ្ទាល់ នៅតាមខេត្តដែលជាជម្រកសត្វព្រៃទាំងនោះ។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សត្រូវបានសរសេរឯកសារ ដើមជាភាសាអង់គ្លេស។ អាស្រ័យហេតុនេះហើយពួកគេត្រូវ​​ បកប្រែព័ត‌៌មានទាំងនោះជាភាសាខ្មែរដែល ជា ដំណាក់កាលទី២។  ដំណាក់កាលទីបីនោះគឺការ គូររូបភាពសត្វ។ សិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រ បានធ្វើការជាមួយក្រុមហុ៊ន Art In​ The Box ដែលមកពីសហរដ្ឋអាមេរិកដើម្បីឲ្យរូបគំនូទាំងអស់របស់ពួកគេ

ត្រឹមត្រូវទៅនឹង​ប្រភេទសត្វ។

 

សៀវភៅសត្វព្រៃនៃប្រទេសកម្ពុជាមានសារះប្រយោជន៍ជាច្រើនដូចជា៖

បង្រៀនសិស្សានុសិស្សជំនាន់ថ្មីអំពីសត្វព្រៃនៅប្រទេសកម្ពុជាដើម្បីឲ្យពួកគេយល់ដឹង និង ការពារសម្បត្តនិ៍

ធម្មជាតិដ៍អច្ឆារិយន៍ដែលកំពុងតែស្ថិតនៅលើដែនដីយើង។ មិនតែប៉ុណ្ណោះសៀវភៅនេះបានបង្ហាញនៅ ព័ត៌មានខ្លះៗអំពីសត្វទាំងនោះដូចជា ទីជំរក ចំណីអាហារ ចំនួន និងទួននាទីរបស់ពួកវា នៅក្នុងប្រព័ន្ឌអេកូ នៅ ប្រទេសកម្ពុជា ក្នុងគោលបំណងចង់ឲ្យប្រជាជនកម្ពុជា និងភ្ញៀវទេសចរយល់ដឹងពីសារប្រយោជន៍នៃសត្វព្រៃ ដោយសារតែសៀវភៅនេះមានពីរភាសា អង់គ្លេស និងខ្មែរ ។​

ព្រះសង្ឃរាជទាំងពីរខណៈ

ព្រះថេរានុថេរៈគ្រប់ព្រះអង្គ

ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

អគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន

លោកជំទាវ អ្នកឧកញ្ញា លោកយាយ លោកតា លោក​ លោកស្រី អ្នកស្រី កញ្ញា​​ ជាទីគោរពដ៏ខ្ពង់ខ្ពស់

អង្គសន្និបាតទាំងមូល ជាទីមេត្រី

ទាំងអស់នេះ គឺជារបាយការណ៍សង្ខេប ដែលស្តីអំពីការផ្សព្វផ្សាយសៀវភៅសត្វព្រៃនៃប្រទេសកម្ពុជា ទៅដល់សិស្សានុសិស្ស និងប្រជាជនកម្ពុជាផ្សេងៗ ដើម្បីឲ្យពួកគាត់យល់នូវសារៈប្រយោជន៍នៃសត្វដែលកំពុង

តែជ្រកក្នុងទឹកដីកម្ពុជាយើង ហើយនឹងការពា​សត្វទាំងនោះ។

ទោះជាយ៉ាងណាក្ដី បន្ទាប់ពីការផ្សព្វផ្សាយនេះតទៅ នាងខ្ញុំម្ចាស់សង្ឃឹមថាអ្នកសិក្សាស្រាវជ្រាវឬអ្នក បច្ចេកទេសផ្នែកសត្វព្រៃទាំងអស់ ហើយជាពិសេសនិសិ្សតនៅគ្រប់គ្រឹះស្ថានឧត្ដមសិក្សា នឹងយកសៀវភៅនេះ ទៅប្រើប្រាស់ ដើម្បីរួមចំណែកក្នុងការពង្រឹងវិស័យព្រៃឈើនៅកម្ពុជាយើង ឲ្យកាន់តែមានលក្ខណៈ ល្អប្រសើរ  ផងដែរ។ សូមរំព្ញកជូនផងដែរថា កន្លងមកនេះ សិស្សានុសិស្សនៅសាលាអន្តរជាតិឡៃហ្គ័រ ក៏បានធ្វើការចង

ក្រង សៀវភៅទាក់ទងអំពី ប្រព័ន្ធអេកូនៅក្នុងប្រទេសកម្ពុជាផងដែរ។ សៀវភៅនេះសព្វថ្ងៃកំពុងធ្វើការចែកចាយ ក្នុងការផ្សព្វផ្សាយឲ្យប្រើប្រាស់ឲ្យកាន់តែទូលំទូលាយនៅក្នុងប្រព័ន្ធសាលានៃប្រទេសកម្ពុជាផងដែរ។

ឆ្លៀតឱកាសនេះ នាងខ្ញុំសូមកោតសរសើទៅដល់សិស្សានុសិស្ស​នៃសាលាអន្តជាតិឡៃហ្គ័រដែល និងថ្លែងអំណរគុណចំណោះសមាជិកដែលបានចូលរួមយ៉ាងសកម្មក្នុងការ កាត់តែង និងប្រឹងប្រែង ដោយអស់ ពីកម្លាំងកាយចិត្ត ដើម្បីបង្កើតបាននូវសៀវភៅមួយនេះបានយ៉ាងរលូន និងប្រកបដោយជោគជ័យ។​

 

ជាទីបញ្ចប់ ក្នុងនាមនាងខ្ញុំម្ចាស់​ នាងខ្ញុំជាតំណាងសិស្សានុសិស្សម្នាក់នៃសាលាអន្តជាតិឡៃហ្គ័រ សូមគោរព ជូនពរមហាប្រសើរ និងសូមបូងសួងដល់ទេវតាដែលរក្សាដឹកដីព្រះរាជាណាចក្រកម្ពុជា និងបីបាច់ថែរក្សា ព្រះសង្ឃរាជទាំងពីរខណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្តេចកតិព្រឹទ្ធបញ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជ័យមង្គល និងប្រកបទៅ ដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ តរៀងទៅជានិរន្តិ៍។

ជាចុងក្រោយ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ក្មួយៗនិស្សិត សមាជិក​ សមាជិការនៃអង្កពិធីទាំងមូល សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

សូមអរព្រះគុណ និង​ សូមអគុណ​ !